ពុម្ពអក្សរខ្មែរយូនីកូដ “Kh virak folktale“

ពុម្ពអក្សរខ្មែរយូនីកូដ (Khmer font unicode “Kh virak folktale“)

ពុម្ពអក្សរស្នាដៃលើកទី2 របស់ខ្ញុំដែលបានរចនាជាម៉ូតអក្សរបែបអក្សរឆ្នូតៗនឹងមានលក្ខណៈជាម៉ូដអក្សរសម័យទំនើប ។ ម៉ូដអក្សរនេះខ្ញុំមានបំណងរចនាម៉ូដពុម្ពអក្សរខ្មែរឲ្យមានម៉ូដបែបជាគំនូរជីវចលឬ រឿងព្រេង (Folktale) បរទេសបែបអឹរ៉ុបដែលមើលទៅគួរឲ្យស្រឡាញ់នឹងទាក់ទាញ។ ខ្ញុំនឹងព្យាយាមរចនាពុម្ពអក្សរខ្មែរបន្ថែមទៀតដើម្បីអោយម៉ូដពុម្ពអក្សរខ្មែរកាន់តែសម្បូរបែប។
សុំអភ័យទោសរាល់កំហុសឆ្គងនឹងបញ្ហាផ្សេងៗ។

បើមានបំណងក្នុងការរៀនរចនាពុម្ពអក្សរខ្មែរសូមចូលទៅកាន់ក្រុមហ្វេសប៊ុក “ក្រុមអ្នករចនាពុម្ពអក្សរខ្មែរ” មានពត៌មានជាច្រើនអំពីរប្រៀបនៃការរចនាពុម្ពអក្សរខ្មែរ នឹងជាទីកន្លែងប្រជុំអ្នករចនាពុម្ពអក្សរខ្មែរ។

រចនាដោយ អ៊ូរុំ សុវិរះ
“ទាញយក”

kh virak folktale 2

kh virak folktale cover

ពុម្ពអក្សរខ្មែរយូនីកូដ (Khmer font unicode “Kh virak romaji cover“)

ពុម្ពអក្សរខ្មែរយូនីកូដ (Khmer font unicode “Kh virak romaji cover“)

ពុម្ពអក្សរស្នាដៃលើកទី៥ របស់ខ្ញុំដែលបានរចនាជាម៉ូតអក្សរបែបអក្សរជប៉ុនដែលមានឈ្មោះថា រ៉ូម៉ាជី (Romaji) ដែលមានន័យជាភាសាអង់គ្លេស “អក្សររ៉ូម៉ាំង”  ។ ម៉ូដអក្សរនេះខ្ញុំមានបំណងរចនាឡើងអោយម៉ូដពុម្ពអក្សរខ្មែរមានម៉ូតទៅតាមប្រទេសនានាក្នុងទ្វីបអាសីុ។ ខ្ញុំនឹងព្យាយាមរចនាពុម្ពអក្សរខ្មែរបន្ថែមទៀតដើម្បីអោយម៉ូដពុម្ពអក្សរខ្មែរកាន់តែសម្បូរបែប។
សុំអភ័យទោសរាល់កំហុសឆ្គងនឹងបញ្ហាផ្សេងៗ។

បើមានបំណងក្នុងការរៀនរចនាពុម្ពអក្សរខ្មែរសូមចូលទៅកាន់ក្រុមហ្វេសប៊ុក “ក្រុមអ្នករចនាពុម្ពអក្សរខ្មែរ” មានពត៌មានជាច្រើនអំពីរប្រៀបនៃការរចនាពុម្ពអក្សរខ្មែរ នឹងជាទីកន្លែងប្រជុំអ្នករចនាពុម្ពអក្សរខ្មែរ។

រចនាដោយ អ៊ូរុំ សុវិរះ
“ទាញយក”

kh virak romaji cover

kh virak coverrising sun 1

Quote 62

 

ពុម្ពអក្សរខ្មែរយូនីកូដ (Khmer font unicode “Kh virak mono modern”)

ពុម្ពអក្សរខ្មែរយូនីកូដ (Khmer font unicode “Kh virak mono modern“)

ពុម្ពអក្សរស្នាដៃលើកទី៤ របស់ខ្ញុំដែលបានរចនាជាម៉ូតអក្សរបែបសម័យទំនើប។ ម៉ូតអក្សរសម៏យទំនើបជាម៉ូតអក្សរដែលខ្ញុំចូលចិត្តប្រើក្នុងការរចនាក្រាភិចនានា។ ខ្ញុំនឹងព្យាយាមរចនាពុម្ពអក្សរខ្មែរបន្ថែមទៀតដើម្បីអោយម៉ូតពុម្ពអក្សរខ្មែរកាន់តែសម្បូរបែប។
សុំអភ័យទោសរាល់កំហុសឆ្គងនឹងបញ្ហាផ្សេងៗ។

បើមានបំណងក្នុងការរៀនរចនាពុម្ពអក្សរខ្មែរសូមចូលទៅកាន់ក្រុមហ្វេសប៊ុក “ក្រុមអ្នករចនាពុម្ពអក្សរខ្មែរ” មានពត៌មានជាច្រើនអំពីរប្រៀបនៃការរចនាពុម្ពអក្សរខ្មែរ នឹងជាទីកន្លែងប្រជុំអ្នករចនាពុម្ពអក្សរខ្មែរ។

រចនាដោយ អ៊ូរុំ សុវិរះ
“ទាញយក”

kh virak mono modern 2

kh virak mono modern 1

Quote 60 Quote 58 Quote 57 Quote 54 kh virak mono modern 2  buddha 1

 

 

 

 

 

 

 

Quote

What we have to learn to do, we learn by doing.

អ្វីដែលយើងត្រូវរៀនធ្វើ យើងរៀនតាមរយៈការធ្វើ។
What we have to learn to do, we learn by doing.
អារីស្តូត – ARISTOLE (384-322 មុនគ.ស)
ទស្សនវិទូក្រិចបុរាណ និងជាគ្រូរបស់ព្រះចៅអធិរាជអាឡិចសាន់ឌឺ

Quote (51)

ទិដិ្ឋវិបត្តិទី៦

អានត្រង់ចំនុចនេះឃើញថាត្រូវឥតខុសសង្កេតឃើញថាមនុស្សមួយចំនួនសព្វថ្ងៃគឺបែបនេះមែន មិនសូវសាកសម្លឹងមើលលោកក្នុងផ្លូវល្អប៉ុន្មានទេ តែងសម្លឹងឆ្វេងៗពេក ស្តាំៗពេក ជ្រុលៗពេក។

(ដកស្រង់ចេញពីសៀវភៅ ឱវាទអ្នកប្រាជ្ញខ្មែរ/ធម្មទេសនាស្តីពីវិបត្តិកថា/ វិបត្តិទាំង៦ប្រការ) …ត្រង់ទិដ្ឋិវិបត្តិទី៦ សេចក្តីអធិប្បាយថា ជនជំពូកខ្លះក្នុងលោកនេះ ច្រើនប្រើគំនិតជ្រុលខុសផ្លូវមិនត្រូវតាមទំនងព្រះពុទ្ធដីកា បានជាតឹងៗពេក ធូរៗពេក ឆ្វេងៗពេក ស្តាំៗពេក ឥតបានត្រូវលើផ្លូវល្អត្រង់ណា ទិដ្ឋិនេះបើចាត់ចែកតាមបទមាតិកាលោកប្រាប់ថា មានអង្គ៨គឺ មិច្ឆាទិដ្ឋិ១ មិច្ឆាសង្កប្បោ១ មិច្ឆាវាចា១ មិច្ឆាកម្មន្តោ១ មិច្ឆាអាជីវោ១ មិច្ឆាវាយាមោ១ មិច្ឆាសតិ១ មិច្ឆាសមាធិ១។

ទិដិ្ឋវិបត្តិទី៦ មានសេចក្តីថាៈ

-កាលបើគំនិតយល់ខុសហើយ ត្រិរិះខុសក៏ហើយ
-កាលបើត្រិះរិះខុសហើយ និយាយក៏ខុស
-កាលបើនិយាយខុសហើយ ធ្វើអំពើអ្វីក៏ខុស
-កាលបើធ្វើអំពើអ្វីខុសហើយ ចិញ្ចឹមជីវិតក៏ខុស
-កាលបើចិញ្ចឹមជីវិតខុសហើយ ព្យាយាមក៏ខុស
-កាលបើព្យាយាមខុសហើយ សតិក៏ខុស
-កាលបើសតិខុសហើយ សមាធិការតម្កល់ចិត្តឲ្យនឹងនៅក្នុងអារម្មណ៍នោះ ក៏ខុសទៀត
សេចក្តីដូចបានរៀបរាប់មកប៉ុណ្ណេះជាដើម ហៅថា ទិដ្ឋិវិបត្តិ។

Buddha 11

ពុម្ពអក្សរខ្មែរយូនីកូដ (Khmer Font Unicode “Kh virak nippon”)

ពុម្ពអក្សរខ្មែរយូនីកូដ (Khmer Font Unicode “Kh virak nippon”)

ពុម្ពអក្សរស្នាដៃលើកទី៣ ខ្ញុំមានបំណងរចនាជាម៉ូតអក្សរដែលមានលក្ខណៈជាម៉ូតអក្សរចិន ឬជប៉ុន។
សុំអភ័យទោសរាល់កំហុសឆ្គងនឹងបញ្ហាផ្សេងៗ។

“ក្រុមអ្នករចនាពុម្ពអក្សរខ្មែរ”
រចនាដោយ អ៊ូរុំ សុវិរះ
“ទាញយក”

kh virak chinese

kh virak nippon

Quote 53

Quote 56

Quote 55